ការវិភាគការអនុវត្ត ប្រព័ន្ធត្រជាក់ និងប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ប្រកបដោយភាពច្នៃប្រឌិតសម្រាប់អភិវឌ្ឍន៍ចម្ការម្រេច
ការវិភាគនេះមានគោលបំណងវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធត្រជាក់ និងប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយកម្តៅខ្លាំង និងធ្វើឱ្យប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកប្រសើរឡើង តាមរយៈការអនុវត្តប្រព័ន្ធស្រោចស្រពទំនើប ពង្រឹងភាពធន់របស់កសិករម្ចាស់ចម្ការម្រេច ជាពិសេសកម្មករជាស្ត្រី និងចងក្រងភស្តុតាងដើម្បីគាំទ្រដល់ការពង្រីកប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគត។ ទិន្នន័យត្រូវបានប្រមូលតាមរយៈ ការយកសំណាកដី ការវិភាគអាកាសធាតុ (ឆ្នាំ២០២២-២០២៥) ការប្រមូលព័ត៌មានបឋមស្ដីពីការអនុវត្តការដាំដុះ និងការស្រោចស្រព ការដំឡើងប្រព័ន្ធាមដានសីតុណ្ហភាពក្នុងកន្លែងសាកល្បង និងគ្រប់គ្រងប្រព័ន្ធ ការវាយតម្លៃបច្ចេកទេសទៅលើផ្នែកបង្គំនៃប្រព័ន្ធត្រជាក់ ប្រព័ន្ធបាញ់ចំហាយទឹក ផ្ទាំងកញ្ចក់ស្រូបថាមពលពន្លឺព្រះអាទិត្យ អាគុយ និងប្រព័ន្ធស្រោចស្រពតំណក់ទឹក ការសម្ភាសអ្នកប្រើប្រាស់ និងការវិភាគផ្នែក សេដ្ឋកិច្ចដោយផ្អែកលើការខូចខាតដែលអាចជៀសវាងបាន។