ការវិភាគឧបសគ្គចំបោះសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងវិស័យកសិកម្ម លើការអនិវត្តដំណោះស្រាយកសិកម្មបៃតង

លោក ឆេង មករា (ប្រធានក្រុមស្រាវជ្រាវ), លោក នូ គឹមសុង, លោក តិក សុផាត, និងបណ្ឌិត ហុក លីដា

ការវិភាគលើឧបសគ្គនេះ ពិនិត្យទៅលើឥរិយាបថនៃការទិញ, ដំណើរការនៃការសម្រេចចិត្ត, តម្រូវការ, និងកត្តារារាំងនានា ដែលជះឥទ្ធិពលដល់ការទទួលយកបច្ចេកវិទ្យាកសិកម្មបៃតង ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងវិស័យកសិកម្មនៅកម្ពុជា។ លទ្ធផលនៃការសិក្សានេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីរៀបចំយុទ្ធសាស្ត្រទីផ្សារ, ការលក់, និងហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព ដែលនឹងជួយគាំទ្រដល់ការទទួលយកកាន់តែទូលំទូលាយនូវបច្ចេកវិទ្យា និងដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលផ្ដល់ដោយក្រុមហ៊ុន        បច្ចេកវិទ្យាកសិកម្មបៃតងចំនួនដប់ (១០) ក្រោមភាពជាដៃគូជាមួយគម្រោង ASCA។ 
 

Download