ភីពផលអុីតនីតកម្ពុជា

ភីពផលអុីតនីតកម្ពុជា

© Foto: Mrkvička Jan

អង្គការ ភីពផលអ៊ីននីត

អង្គការ ភីពផលអ៊ីននីត (អង្គការ PIN) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅ

ឆ្នាំ1992 ដោយអ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកស្ម័គ្រចិត្តនៅក្នុងពេលមានសង្គ្រាមជនជាតិឆែកមួយក្រុម ដែលលែងពេញចិត្តនឹងការត្រឹមតែពឹងផ្អែកលើការបញ្ជូនព័ត៌មានអំពីជម្លោះដែលកំពុងកើតឡើង និងបានចាប់ផ្ដើមសកម្មភាពបញ្ជូនជំនួយ។ ក្រោយមក អង្គការនេះក៏ក្លាយជាអង្គការមនុស្សធម៌វិជ្ជាជីវៈមួយ ដែលខិតខំប្រឹងប្រែងផ្ដល់ជំនួយនៅតំបន់ដែលមានបញ្ហា និងផ្ដល់ការគាំទ្រដល់ការគោរពសិទ្ធិមនុស្សនៅជុំវិញពិភពលោក។

ក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ អង្គការ ភីពផលអ៊ីននីត បានក្លាយជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយក្នុងចំណោមអង្គការធំៗបំផុតនៅអឺរ៉ុបកណ្ដាល។ ក្រៅពីវិស័យជំនួយមនុស្សធម៌ និងសិទ្ធិមនុស្ស នាពេលបច្ចុប្បន្ននេះ អង្គការក៏ផ្ដោតលើវិស័យអប់រំ និងជួយដល់ប្រជាជនដែលរស់នៅក្រៅមជ្ឈដ្ឋានសង្គមផងដែរ។ នាពេលសព្វថ្ងៃនេះ ការងាររបស់អង្គការនេះគឺផ្ដោតលើការផ្ដល់ជំនួយ

សង្គ្រោះ ជំនួយអភិវឌ្ឍន៍ ការតស៊ូមតិដើម្បីសិទ្ធិមនុស្ស សេរីភាពបែបលទ្ធិប្រជាធិបតេយ្យ ការងារសង្គមនៅតាមមូលដ្ឋាន ការអប់រំ ការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មាន។ បច្ចុប្បន្ននេះ អង្គការ ភីពផលអ៊ីននីត មានប្រតិបត្តិការនៅក្នុងប្រទេសចំនួន 25 ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។

អង្គការ ភីពផលអ៊ីននីត នៅកម្ពុជា

ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចដ៏ល្អប្រសើរ ដោយឆ្លងកាត់អន្តរកាលដ៏ធំមួយនៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ2015 និងដាក់គោលដៅក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030។ អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម គឺ 7.7% ចន្លោះចាប់ពីឆ្នាំ1998 និងឆ្នាំ2019 ដោយបានកាត់បន្ថយភាពក្រីក្រមកនៅត្រឹមអត្រា 13.5% នៅក្នុងឆ្នាំ2014 (ក្រសួងផែនការ) បើធៀបនឹងអត្រា 50% នៅឆ្នាំ1992។ ទោះបីមានវឌ្ឍនភាពបែបនេះក្ដី កម្ពុជានៅតែជាប្រទេសមមួយនៅក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយប្រហែល 30% នៃប្រជាជនសរុបរបស់ប្រទេសកម្ពុជាកំពុងរស់នៅស្ថិតក្រោមបន្ទាត់ភាពក្រីក្រនៅឡើយ។ ជាងនេះទៅទៀត កម្ពុជាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយសារតែគ្រោះធម្មជាតិបំផុតនៅក្នុងតំបន់អាស៊ី។ អង្គការ ភីពផលអ៊ីននីត បាន និងកំពុងធ្វើការងារនៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ2008 មកម្ល៉េះ និងបានជួយដល់គ្រួសារកសិករចំនួន 60,000 គ្រួសារនៅទូទាំងប្រទេសកម្ពុជា។


ពីការិយាល័យរបស់យើងនៅក្នុងរាជធានីភ្នំពេញ យើងអនុវត្តកម្មវិធីទាំងអស់របស់យើងនៅទូទាំងប្រទេសកម្ពុជា។ យើងអនុវត្តកម្មវិធីស្ដីពីថាមពលបៃតង និងកម្មវិធីទឹកស្អាត និងអនាម័យ (WASH)

ការគ្រប់គ្រងគ្រោះមហន្តរាយ និងភាពធន់ទីក្រុង ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងមុខរបរជំនួស។ យើងគាំទ្រដល់ប្រជាជនដែលរស់នៅតាមតំបន់ទីជនបទក្នុងការធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង។ យើងចែករំលែកចំណេះដឹងរបស់យើងអំពីរបៀបប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលជំនួស ដូចជា ជីវឧស្ម័ន និងថាមពលពន្លឺព្រះអាទិត្យ គាំទ្រដល់ប្រជាជនក្នុងការត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយ វិធីអនុវត្តវិធានការសុវត្ថិភាពប្រឆាំងនឹងជំងឺកូវីដ-19 បង្រៀនអំពីរបៀបបង្កាត់ពូជសត្វ ពង្រីកខ្សែចង្វាក់តម្លៃ ចូលរួមនៅក្នុងការកសាង និងពង្រឹងទីផ្សារក្នុងស្រុក និងផ្ដល់ឱកាសបង្កើតការងារ និងមុខរបរ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ ភីពផលអ៊ីននីត បានចូលរួមចំណែកដល់ការកែលម្អនិងការពង្រឹងការត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន (Early Warning System) សម្រាប់គ្រោះមហន្តរាយ។ ក្នុងករណីដែលប្រទេសត្រូវរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ យើងនឹងផ្ដល់ការឆ្លើយតបជាបន្ទាន់ទៅដល់ប្រជាជនដែលរងគ្រោះ ដូចជា នៅក្នុងអំឡុងគ្រោះទឹកជំនន់ឆ្នាំ2011 ឆ្នាំ2013 និងឆ្នាំ2020 និងនៅឆ្នាំ2017 ដែលប្រទេសកម្ពុជាបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតយ៉ាងខ្លាំង។

យើងក៏បាន និងកំពុងធ្វើការធ្វើការកែលម្អលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ជាពិសេស តាមរយៈ កម្មវិធីអប់រំនៅតាមសហគមន៍ ពិសេសបំផុតនោះនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-19 យើងបានចូលរួមផ្ដល់ការគាំទ្រដល់សហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ ដោយផ្ដល់សេវាអនាម័យត្រឹមត្រូវ អាកប្បកិរិយាដែលមានសុវត្ថិភាព និងការស្ដារសេដ្ឋកិច្ចឡើងវិញសម្រាប់អាជីវកម្មខ្នាតតូច និងផ្ដល់ឱកាសការងារតាមរយៈស្ថាប័ន TVET។

យើងផ្ដល់ឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្ដល់ចំណេះដឹង និងការអនុវត្តត្រឹមត្រូវឆ្ពោះទៅរកថាមពលកកើតឡើងវិញ និងថាមពលជំនួសតាមរយៈកម្មវិធីគម្រោង SWITCH to Solar។ យើងប្ដេជ្ញាចិត្តជួយពង្រឹងការអប់រំ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេសកម្ពុជា និងផ្ដល់ឱកាសបន្ថែមដល់យុវជនដើម្បីសិក្សា និងអភិវឌ្ឍជំនាញលើវិស័យនានា ដូចជា នវានុវត្តន៍ និងបច្ចេកវិទ្យា កសិកម្ម និងការកែច្នៃចំណីអាហារ ។ល។

តាមរយៈកម្មវិធី TVET។ តាមរយៈកម្មវិធីមុខរបរ យើងបាន និងកំពុងគាំទ្រ និងសហការជាមួយអង្គការសហគមន៍ក្នុងស្រុក និងគំនិតផ្ដួចផ្ដើមគាំទ្រនានា ដែលផ្ដល់ឱកាសដល់ប្រជាជនក្រីក្រដើម្បីមានជីវភាពរស់នៅកាន់តែប្រសើរនិងមាននិរន្តរភាពជាងមុន។ 

អត្ថបទទាំងអស់ អត្ថបទតិច