ភាពធន់នឹងអាកាសធាតុ

ភាពធន់នឹងអាកាសធាតុ

© Foto: Mrkvička Jan

មុខរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព

ជាង 75% នៃប្រជាជនកម្ពុជារស់នៅតំបន់ជនបទ ប្រកបរបរកសិកម្មខ្នាតតូច នេសាទ និងធ្វើការដោយពលកម្មម្តងម្កាល និងអាជីវកម្មខ្នាតតូច។ ការចិញ្ចឹមជីវិតរបស់ពួកគាត់ពឹងផ្អែកជាចម្បងលើធនធានធម្មជាតិដែលមានស្រាប់ ហើយត្រូវបានជះឥទ្ធិពលដោយកត្តានានា ដែលជារឿយៗ ហួសពីសមត្ថភាពគ្រប់គ្រងរបស់ពួកគាត់។

តាមរយៈការបង្កើតនិងផ្ដល់សេវាប្រឹក្សា បសុពេទ្យ បច្ចេកទេស និងសេវាកម្មផ្សេងៗទៀតដល់កសិករ យើងជួយប្រជាជនក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ និងគេចផុតពីវដ្តនៃភាពក្រីក្រ។ យើងក៏ចែករំលែកជាមួយពួកគាត់នូវចំណេះដឹងអំពីរបៀបប្រើប្រាស់ប្រភពថាមពលជំនួស និងថាមពលកកើតឡើងវិញ ដូចជា ជីវឧស្ម័ន និងថាមពលពន្លឺព្រះអាទិត្យ និងអប់រំពួកគាត់អំពីការចិញ្ចឹមសត្វ។ ជាចុងក្រោយ អង្គការ PIN សហការបង្កើតអន្តរបណ្ដាញរវាងអ្នកបង្កាត់ពូជសត្វ អ្នកផ្តល់សេវាកម្ម និងអ្នកចូលរួមក្នុងទីផ្សារ ក៏ដូចជាចូលរួមនៅក្នុងការកសាងនិងពង្រឹងទីផ្សារក្នុងស្រុក។

យើងធ្វើការជាមួយអង្គការក្នុងស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងខ្សែចង្វាក់តម្លៃទីផ្សារ និងធានាមុខរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកសិកម្មដ៏រឹងមាំនិងកំពុងរីកលូតលាស់របស់កម្ពុជា។

ថាមពលបៃតង

នៅក្រោមវិស័យថាមពលបៃតង មានគម្រោងពីររៀងៗខ្លួនដែលផ្តោតលើការជំរុញថាមពលកកើតឡើងវិញ ជាពិសេស ថាមពលពន្លឺព្រះអាទិត្យ។

គម្រោង SWITCH to Solar ត្រូវបានរៀបចំជាគោលគំនិតដោយអង្គការ ភីពផលអ៊ីននីត ដោយសហការជាមួយអង្គការ EnergyLab និងអង្គការ Sevea ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH Asia Network Facility និងទីភ្នាក់ងារអភិវឌ្ឍន៍របស់សាធារណរដ្ឋឆែក (CzDA)។ គម្រោងនេះត្រូវបានអនុវត្តនៅទូទាំងតំបន់ទន្លេសាបនៃប្រទេសកម្ពុជាដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យងាកមកប្រើប្រាស់បច្ចេកវិទ្យាផ្អែកលើព្រះអាទិត្យ ក្នុងគោលបំណងលើកកម្ពស់ថាមពលស្អាតនិងការងារបៃតងនៅក្នុងវិស័យកសិកម្មនិងជលផល។ 

អត្ថបទទាំងអស់ អត្ថបទតិច

សកម្មភាពកន្លងមក

លើ កកម្ពស់ការប្រើ ប្រា ស់បច្ចេ កវិទ្យាថាមពលពន្លឺព្រះ អាទិត្យ សម្រា ប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅ កម្ពុជា និងមីយ៉ាន់ម៉ា

លើ កកម្ពស់ការប្រើ ប្រា ស់បច្ចេ កវិទ្យាថាមពលពន្លឺព្រះ អាទិត្យ សម្រា ប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅ កម្ពុជា និងមីយ៉ាន់ម៉ា

គម្រោងនេះនឹងបង្កើនផលិតភាពកសិកម្មរបស់កសិករខ្នាតតូច និងភាពធន់ទៅនឹងអាកាសធាតុតាមរយៈ​ការអនុវត្ត ​និងបច្ចេកវិជ្ជាកសិកម្ម ដែលធន់​និងមាននវានុវត្តន៍ ការអភិវឌ្ឍ​សមត្ថភាពរបស់ភ្នាក់ងារ
ទីផ្សារ និងមន្ត្រីផ្នែកសេវាកម្មបន្ថែម និងការបង្កើតកន្លែងទីផ្សារដែលប្រើបច្ចេកវិទ្យាសម្រាប់ការចែករំលែកព័ត៌មានទីផ្សារ និងចំណេះដឹងបច្ចេកទេស។
សម្រាប់ប្រទេសកម្ពុជា អ្នកទទួលបានផ្ទាល់ប្រហែល 7,000 នាក់ ត្រូវបានដៅជាគោលដៅ​ ក្នុងនោះ
រាប់ទាំងភ្នាក់ងារទីផ្សារ ដែល​នឹង​ដើរតួនាទីជា​អន្តរការីនៅក្នុង​ប្រតិបត្តិការទិញលក់​ទំនិញ​កសិកម្ម កសិករ​ជាអ្នកផលិតដែលនឹងទទួលបាននូវបច្ចេកទេស​កសិកម្ម​ប្រកប​ដោយ​នវានុវត្តន៍ដើម្បីលើកកម្ពស់ ​ផលិតភាព និង​សហគ្រិនស្ត្រីដែលមានបទពិសោធន៍ ដែលត្រូវបានដៅជាគោលដៅសម្រាប់​ការកសាងសមត្ថភាព។
គម្រោងនេះមានគោលបំណង បង្កើនភាពធន់នៃវិស័យកសិកម្មនៅកម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍បីផ្នែក៖ (i) គាំទ្រដល់ការអនុវត្តកសិកម្មដែលមានភាពធន់ (ii) ការលើកកម្ពស់ខ្សែចង្វាក់​តម្លៃកសិកម្ម និង (iii) ការលើកកម្ពស់​និងពង្រីក​ការប្រកាន់​យក​នូវ​បច្ចេកវិទ្យា​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​សម្រាប់ការបូមទឹក​និងការផ្គត់ផ្គង់ទីផ្សារថាមពល។
គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ

គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ

ខណៈដែលកម្ពុជាបន្តទាញយកសក្តានុពលថាមពលស្អាតនៅទូទាំងប្រទេស សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងចំនួនពីរដែលមានតម្លៃ 5,3​លានអឺរ៉ូ ដើម្បីលើកកម្ពស់ការប្រើប្រាស់ និងផលិតប្រភពថាមពលដែលមាន​និរន្តរភាព និងតម្រង់ផ្លូវ​សហគ្រាសធុនតូច​និងមធ្យមក្នុងស្រុកឆ្ពោះទៅរកការស្ដារឡើងវិញ​នូវ​សេដ្ឋកិច្ច​បៃតងនៅកម្ពុជា។
គម្រោង ការផ្លាស់ប្ដូរទៅថាមពលព្រះអាទិត្យ នឹងលើកកម្ពស់​គំរូ​ផលិតកម្ម​នៅក្នុងវិស័យ​កសិកម្មនិងជលផល​នៅ​កម្ពុជា ដោយ​ផ្ដោត​សំខាន់​លើ​ការកែច្នៃកសិកម្ម តាមរយៈ​ការលើកទឹកចិត្ត​ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រើប្រាស់នូវ​ថាមពល​ពន្លឺព្រះអាទិត្យ និងជំរុញ​ការពង្រីកការអនុវត្ត​បន្ថែម តាមរយៈ​ការធ្វើបង្ហាញនិង​លទ្ធភាពក្នុងការរកបាន​ហិរញ្ញវត្ថុ។ ការលើកកម្ពស់ការយល់ដឹងអំពីផលិតកម្មប្រកបដោយនិរន្តរភាព ក៏នឹងត្រូវបានផ្សព្វផ្សាយផងដែរ; ការពិភាក្សាគោលនយោបាយនឹងត្រូវបានរៀបចំឡើង; ក្រសួងពាក់ព័ន្ធនឹងចូលរួមនៅក្នុងការបង្ហាញអំពីការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព; ហើយ​ទំនាក់ទំនងទៅវិញទៅមក​រវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងអន្តរការី
វិស័យ​ហិរញ្ញវត្ថុនឹងត្រូវបានគាំទ្រ។
គម្រោងនេះ មានគោលបំណងចម្បងដើម្បី​សម្រេចបានដោយកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការប្រើប្រាស់ថាមពលរបស់សហគ្រាសធុនតូច​ និងមធ្យម និងការបង្កើតឱកាសការងារបៃតង។ ពិសេសជាងនេះទៅទៀត គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគំរូផលិតកម្ម និងឥរិយាបថនៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច ​និងមធ្យមដើម្បីប្តូរពីថាមពលដែលមិនស្ថិតស្ថេរទៅជាប្រភពថាមពលពន្លឺព្រះអាទិត្យ។
 

 គម្រោងបង្កើនការជនបទ ដើម្បីស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩

គម្រោងបង្កើនការជនបទ ដើម្បីស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩

សកម្មភាពនេះ​ផ្ដោតលើ​ផលប៉ះពាល់​នៃ​ជំងឺរាតត្បាតកូវីដ-19 មកលើតំបន់ទន្លេសាប រួមបញ្ចូលទាំង​ស្រុកនានាដែលមាន​ចំនួន​ពលករចំណាកស្រុក ដែល​វិលត្រឡប់មកវិញ​ច្រើនជាងគេបំផុត។ ពលករ
ចំណាក​ស្រុកដែលវិលត្រឡប់មកវិញ ត្រូវបានផ្ដោត​គោលដៅជាពិសេស​នៅក្រោម​សកម្មភាពនេះ ដើម្បី​ដាក់បញ្ចូលពួកគាត់​ឱ្យទទួលបាន​ឱកាស​បណ្ដុះបណ្ដាល​ និងអភិវឌ្ឍន៍អាជីវកម្មដើម្បីពួកគាត់​អាច​ចាប់ផ្ដើម​អាជីវកម្មតូច​ផ្ទាល់ខ្លួន ឬ​ដើម្បី​ស្វែងរក​ការងារធ្វើជាមួយអ្នកផ្ដល់សេវា ឬ​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុងវិស័យ​កសិកម្មដែលមានស្រាប់។​
សកម្មភាពនេះប្រើប្រាស់វិធីសាស្រ្តប្រព័ន្ធទីផ្សារដើម្បីជំរុញការផលិតផលិតផលដែលមានតម្លៃខ្ពស់ និងបន្ថែមតម្លៃដល់ខ្សែចង្វាក់តម្លៃវិស័យ​​សាកវប្បកម្ម និងបសុបក្សី។ ទំនាក់ទំនងនេះត្រូវបានពង្រឹងជាមួយអ្នកទិញដែលជាដៃគូបច្ចេកទេសដើម្បីបង្កើនការលក់ និង​ប្រាក់ចំណូលសម្រាប់សហគ្រាសធុនតូច និងមធ្យម។ អង្គការ PIN កំពុងធ្វើការជាមួយអ្នកទទួលផលផ្សេងៗ ដូចជា សហគមន៍កសិកម្ម (AC) ក្រុមអ្នកផលិត (PG) គ្រូបង្គោលកសិករ ពេទ្យសត្វក្នុងស្រុក អ្នកចិញ្ចឹមមាន់ កសិដ្ឋានបង្ហាញ កន្លែង
សត្តឃាត ក្រុមហ៊ុនបសុពេទ្យ និងសហគ្រាសសង្គម។
គម្រោងនេះមានគោលបំណងចូលរួមចំណែក​ស្តារសេដ្ឋកិច្ចរួមឡើងវិញនៅក្នុងតំបន់បឹងទន្លេសាប តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង ប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍នេសាទ និងកសិកម្ម និងពលករ​ចំណាកស្រុកដែលវិលត្រឡប់មកវិញ ដោយប្រើទំនាក់ទំនងដែលមានស្រាប់ជាមួយវិស័យឯកជន និងដៃគូសង្គមស៊ីវិលនៅ​ក្នុងតំបន់ ដើម្បីពង្រឹងខ្សែចង្វាក់តម្លៃឱ្យកាន់តែ​ប្រសើរ​ថែម​ទៀត ដោយភ្ជាប់ទំនាក់ទំនង​រវាង​អ្នកផលិត អ្នកកែច្នៃ និងអ្នកទិញផលិតផល។
គម្រោងនេះគឺដើម្បីធានាថា កសិករខ្នាតតូច និងអ្នកនេសាទបានបង្កើនផលិតកម្ម និងការប្រើប្រាស់ស្បៀងនៅក្នុងខ្សែចង្វាក់​តម្លៃវិស័យ​សាកវប្បកម្ម​និងបសុសត្វ តាមរយៈការប្រើប្រាស់ការអនុវត្ត ផលិតផល និងសេវាកសិកម្ម​ប្រកបដោយប្រសិទ្ធភាព។
ការវិលត្រលប់មកវិញរបស់ពលករ​ចំណាកស្រុក និងកម្មករដែលត្រូវបានបញ្ឈប់ពីការងារនៅក្នុងវិស័យដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19 មាន​លទ្ធភាពប្រសើរឡើង​ក្នុង​ការ​ទទួលបានជំនាញទាក់ទងនឹងទីផ្សារហិរញ្ញវត្ថុដែលមានការប្រាក់សមរម្យ និងសេវាគាំពារ​សង្គម។
 

សង្គមស៊ីវិល អាជ្ញាធរ និងទីផ្សារសម្រាប់ផលិតកម្មសត្វ ជីវភាព និងបរិស្ថានសហគមន៍ប្រកបដោយនិរន្តរភាព (CAM4SCALE)

សង្គមស៊ីវិល អាជ្ញាធរ និងទីផ្សារសម្រាប់ផលិតកម្មសត្វ ជីវភាព និងបរិស្ថានសហគមន៍ប្រកបដោយនិរន្តរភាព (CAM4SCALE)

គម្រោង CAM4SCALE “សង្គមស៊ីវិល អាជ្ញាធរ និងទីផ្សារសម្រាប់​ផលិតកម្ម​សត្វ ជីវភាព និង​បរិស្ថាន​សហគមន៍​ប្រកប​ដោយ​និរន្តរភាព” មានគោលបំណង​លើកកម្ពស់​ជីវភាពរបស់​ប្រជាកសិករ​ចិញ្ចឹម​សត្វ​ខ្នាតតូច​ជាង 50,000 នាក់ នៅក្នុង​ខេត្ត​ចំនួន 8 នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំងធានាថាពួកគាត់​មាន
លទ្ធភាពទទួលបានចំណេះដឹង បណ្ដាញ ការគាំទ្រ និង​ធាតុចូលប្រកប​ដោយ​គុណភាព។ អង្គការ PIN នៅកម្ពុជាគាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតកម្ម​បសុសត្វ ពង្រឹងបណ្ដាញសង្គមស៊ីវិល បំផុសចលនា​​ឱ្យ
វិស័យ​ឯកជន​ចូលរួម និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​បរិយាបន្ន។