សង្គមសង្គមស៊ីវិល និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន

សង្គមសង្គមស៊ីវិល និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន

© Foto: Agile Development Group

អង្គការ ភីពផលអ៊ីននីត ចូលរួមនៅក្នុងសកម្មនៅក្នុងការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព និងការទទួលបានការងារធ្វើនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ការអប់រំនៅក្នុងដំណើរការបរិវត្តកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ។ ការអប់រំមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវឱកាសទទួលបានការងារ ដែលកាត់បន្ថយហានិភ័យនៃភាពក្រីក្រ គ្រោះអត់ឃ្លាន និងជំងឺប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បង្កើនសក្ដានុពលរបស់បុរស និងស្ត្រីក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងផងដែរ។ ការអប់រំជំរុញទឹកចិត្តដល់បុរស និងស្ត្រីឱ្យចូលរួមកាន់តែសកម្មថែមទៀតនៅក្នុងជីវភាពសាធារណៈ និងការលើកកម្ពស់ផលប្រយោជន៍របស់ពួកគាត់នៅក្នុងសង្គម។ យើងក៏ជឿជាក់ផងដែរថានៅតំបន់នានាដែលរងគ្រោះដោយសារតែជម្លោះប្រដាប់អាវុធ ការរៀនសូត្រនាំមកនូវសណ្ដាប់ធ្នាប់ និងសុភមង្គលដល់ជីវិតរស់នៅរបស់កុមារ។

កម្មវិធីអប់រំរបស់យើងមានគោលបំណងផ្ដល់នូវការអប់រំថ្នាក់បឋមដែលមានគុណភាពដល់យុវជនវ័យក្មេងគ្រប់រូប ដោយមិនគិតពីដើមកំណើត ជំនឿសាសនា យេនឌ័រ ឬស្ថានភាពវេជ្ជសាស្ត្ររបស់ពួកគាត់ឡើយ។

យើងក៏ជួយលើវិស័យការងាររបស់យុវជនផងដែរ។ តាមរយៈការអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើជំនាញសហគ្រិនភាពនិងជំនាញផ្សេងៗទៀត យើងជួយពួកគាត់នៅក្នុងការបង្កើតមុខរបរអាជីវកម្ម ឬការស្វែងរកការងារធ្វើ។ តាមរយៈកម្មវិធីអប់រំរបស់យើង យើងក៏លើកទឹកចិត្តដល់យុវជនវ័យក្មេងឱ្យចូលរួមសកម្មនៅក្នុងជីវភាពសាធារណៈដែលនៅជុំវិញពួកគាត់ និងជួយពួកគាត់ឆ្ពោះទៅរកការបង្កើតសង្គមប្រជាធិបតេយ្យប្រកបដោយការទទួលខុសត្រូវមួយផងដែរ។

ការអប់ រំនិងការអភិវឌ្ឍជំនាញត្រូវតែផ្ដល់ដល់មនុស្សគ្រប់គ្នា។ នៅក្រោមកម្មវិធីរបស់យើង យើងគាំទ្រដល់ជនមានពិការភាពឱ្យអាចទទួលបានឱកាសការងារយុត្តិធម៌និងស្មើភាពគ្នា។ ជាងនេះទៅទៀត យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនិយោជកដើម្បីអប់រំពួកគាត់អំពីគោលការណ៍ឱកាសស្មើភាពគ្នានៅទីកន្លែងធ្វើការសម្រាប់ជនមានពិការភាព។ 

អត្ថបទទាំងអស់ អត្ថបទតិច

សកម្មភាពដែលកំពុងដំណើរការសកម្មភាពកន្លងមក

  ការបញ្រ្ជាបវារីប្បកម្មក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា

ការបញ្រ្ជាបវារីប្បកម្មក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា

គម្រោងការបញ្រ្ជាបវារីប្បកម្មក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ុំមានគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកវិជ្ជាជីវៈនៅកម្រិតបធ្យមសិក្សាទុតិយភូមិក្នុងប្រទេសកម្ពុជាំតាមរយៈការបញ្ចូលសមាសធាតុវារីប្បកម្មទៅក្នុងកម្មវិធីសិក្សាជំនាញកែច្នៃចំណីអាហា និងបសុប្បកម្ម។
គម្រោង ការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មមាន់ស្រែ ដើម្បីចូលរួមលើកកំពស់ជីវភាពសហគមន៍

គម្រោង ការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មមាន់ស្រែ ដើម្បីចូលរួមលើកកំពស់ជីវភាពសហគមន៍

គម្រោងនេះ ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រព័ន្ធទីផ្សារ​សំដៅលើកកម្ពស់​មុខងាររួម​នៃ​ខ្សែចង្វាក់តម្លៃ​សត្វ​បក្សី​នៅតាមតំបន់​គោលដៅ។ គោលដៅចម្បង រួមមាន ការពង្រីក​ឱកាស​សេដ្ឋកិច្ច​ប្រកបដោយសមធម៌ ​និង​ចីរភាព​សម្រាប់សហគមន៍ដោយ​ជំរុញ​ដំណោះស្រាយ​បរិស្ថានមេត្រីភាព និង​លើកកម្ពស់​ភាពធន់​នឹង​អាកាសធាតុរបស់សហគមន៍។
គម្រោង​នេះត្រូវបានអនុវត្ត​នៅក្នុង​ស្រុកប្រាសាទ​​បល្ល័ង្គ​ ស្រុក​សណ្ដាន់ ស្រុក​ប្រាសាទ​សម្បូរ និង​ស្រុក​សន្ទុក​នៃ​ខេត្តកំពង់ធំ។
ការរៀបចំគម្រោងនេះធ្វើឡើង​ដោយ​ផ្អែក​តាម​គំរូ​មួយ ដែលត្រូវបានសាកល្បង​យ៉ាងទូលំទូលាយ​នៅក្នុង​គម្រោង​ 3 ដែលទទួល​មូលនិធិ​ពី​សហភាពអឺរ៉ុប ដែល​ផ្ដោត​គោលដៅ​លើ​ការអភិវឌ្ឍ​អនុវិស័យ​សត្វបក្សី និង​ដែល​បង្កើត​បាន​នូវ​ផលប៉ះពាល់វិជ្ជមានដ៏ស៊ីជម្រៅ​នៅក្នុង​ខេត្តគោលដៅចំនួន 6 ខេត្ត។
ដើម្បី​សម្រេចបានការផ្លាស់ប្ដូរ​ប្រកប​ដោយ​ចីរភាព សកម្មភាពនេះ​ដោះស្រាយបញ្ហានានានៅតាម​ដំណាក់កាលខុសៗគ្នានៃខ្សែចង្វាក់​តម្លៃ ដោយរាប់ចាប់ពីការផ្គត់ផ្គង់ធាតុចូលរហូតដល់​ហិរញ្ញវត្ថុ និង​លទ្ធភាពចូលទៅដល់​ទីផ្សារ។ សកម្មភាពនានា​ស្វះស្វែងពង្រឹង​កិច្ចសម្រប​សម្រួល​ក្នុងចំណោម​តួអង្គខ្សែចង្វាក់តម្លៃខុសៗគ្នា​ និងបង្កើត​ទំនាក់ទំនងទីផ្សារថ្មីៗសម្រាប់​អ្នកផលិត​សត្វ​បក្សីដើម្បី​លក់​សត្វបក្សីរបស់ពួកគាត់។ សមត្ថភាពរបស់​បុគ្គលិកសុខភាពសត្វភូមិ (VAHW)/គ្រូបង្គោល​កសិករក្នុង​ការផ្ដល់​សេវាកម្ម​ប្រពលវប្បកម្ម​ ត្រូវបានលើកកម្ពស់​កាន់តែប្រសើរឡើង។ ដើម្បីធានានិរន្តរភាព​នៃគំរូនេះ សកម្មភាពគម្រោង​លើកទឹកចិត្ត​អ្នកផលិតសត្វបក្សី​ឱ្យ​បង់ថ្លៃសេវាតិចតួច​ (ដោយស្ម័គ្រចិត្ត) សម្រាប់ការប្រើប្រាស់សេវាប្រពលវប្បកម្ម។ ដោយសារតែការប្រកាន់ខ្ជាប់​នូវ​អាកប្បកិរិយាវិជ្ជមាន​នៅក្នុង​ផលិតកម្ម​សត្វបក្សីតែងតែមានការលំបាក អង្គការ PIN បានប្រើប្រាស់​ជំនាញដ៏ទូលំទូលាយរបស់ខ្លួន​នៅក្នុង​ការស្រាវជ្រាវ​​ស្ដីពីការផ្លាស់ប្ដូរអាកប្បកិរិយាសង្គម​ដើម្បី​កំណត់រក​កត្តារារាំងនិងកត្តាជំរុញ​នៃ​ការអនុវត្ត​វិជ្ជមាន​ និងដោះស្រាយ​កត្តាទាំងនោះ​ប្រកប​ដោយ​ប្រសិទ្ធភាព។ អន្តរាគមន៍ទូទៅចាប់ផ្ដើមជាមួយ​នឹង​ការវិភាគបឋមពី​ទីផ្សារ​ដោយគិតគូរពីអាកាសធាតុ ដែលបន្ទាប់មកត្រូវបាន​រួមបញ្ចូលគ្នា​ដោយ​ការវិភាគ​ខ្សែចង្វាក់តម្លៃ​បែប​ចូលរួម ដែលដឹកនាំផ្ទាល់ដោយ​អ្នកផលិត​សត្វបក្សី ដើម្បី​ដោះស្រាយ​បញ្ហាកង្វះលទ្ធភាពរបស់អ្នកផលិត​ក្នុងការ​ទទួលបានព័ត៌មានទីផ្សារនិងចំណេះដឹង​ពី​តួអង្គ​នានានៅក្នុង​ប្រព័ន្ធទីផ្សារ។ កិច្ចអន្តរាគមន៍ក្រោយមកទៀត ក៏រួមចំណែកដល់ការបង្កើតភាពជាដៃគូ​អាជីវកម្មថ្មីៗជាមួយនឹងអ្នកទិញសត្វបក្សី ផងដែរ។ លទ្ធភាពទទួលបានហិរញ្ញវត្ថុ​ត្រូវបានផ្ដល់ជាជម្រើស​មួយ​ តាមរយៈ​ការបង្កើត​ទំនាក់ទំនង​កម្រិតស្មើគ្នា​រវាង​ PG និង​អ្នកផ្ដល់ហិរញ្ញវត្ថុ ព្រមទាំង​​តាមរយៈ​ការគាំទ្រ​ដល់​ក្រុម ACs/ក្រុមអេកូទេសចរណ៍ដែលចាប់អារម្មណ៍និងមានសមត្ថភាព នៅក្នុងការ​បង្កើត​ជាមូលនិធិ​បង្វិល​សម្រាប់​សមាជិក​ដើម្បីចាប់ផ្ដើម​/ពង្រីក​ផលិតកម្ម​សត្វបក្សី។ និរន្តរភាពផ្នែក​សេដ្ឋកិច្ច​ត្រូវបានធានាតាមរយៈ​ការ​បង្កើន​ចំណូលរបស់អ្នកផលិត និងតាមរយៈ​ការ​ជំរុញ​ការលើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​ដល់​តួអង្គ​ខ្សែ​ចង្វាក់តម្លៃដទៃទៀត​ ឱ្យចូលរួម​ជាមួយអ្នកផលិតសត្វបក្សី។ ជាលទ្ធផលនៃការអនុវត្តគម្រោងនេះ ចំណូល(ប្រចាំខែ)ដែលអាចរកបានក្នុងចំណោម​សមាជិកក្រុមអ្នកផលិត នឹងរកបានជាមធ្យមចន្លោះពី 100 ទៅ 150 ដុល្លារអាមេរិក។ ចំណូលសរុបប្រចាំឆ្នាំដែល​រកបាន​ដោយ​ក្រុមអ្នកផលិត (ដែលមានសមាជិកសរុបជិត 300 នាក់) អាចកើនឡើងដល់ទៅ 360,000 ដុល្លារ​អាមេរិក។
 

ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព

ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព

គម្រោង ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព មានគោលបំណង​កែលម្អ​លទ្ធភាពទទួលបាន​ឱកាស​ការងារសមរម្យ​សម្រាប់ជនមានពិការភាពតាមរយៈ (1) ការទទួលបាន​ជំនាញពាក់ព័ន្ធដែល​ត្រូវនឹង​តម្រូវការរបស់វិស័យ​ឯកជន (2) ការផ្ដល់​លទ្ធភាពដល់ ជនមានពិការភាពដើម្បី​ចាប់ផ្ដើម​សហគ្រាស​ផ្ទាល់ខ្លួន​ និង (3) ការទទួលបាន​ការអនុវត្ត​ដែលមាន​លក្ខណៈបរិយាបន្នកាន់តែប្រសើរឡើង​ពីសំណាក់និយោជក។
គម្រោងនេះ​នឹង​លើក​កម្ពស់​ការអប់រំ​ប្រកប​ដោយ​បរិយាបន្ន​ដោយ​ផ្ដោត​លើ​ការផ្ដល់ការគាំទ្របច្ចេកទេស ​​សម្រាប់ការអភិវឌ្ឍ​គោលការណ៍ណែនាំ​ស្ដីពី​ការអប់រំ ​និង​បណ្ដុះបណ្ដាលគ្រូបង្គោល​​ប្រកប​ដោយ
​បរិយាបន្ន​ ព្រមទាំង​ជំនួយ​បច្ចេកទេសផងដែរ។ ការកែសម្រួល​ឧបករណ៍​របស់​មជ្ឈមណ្ឌល​ TVET ដើម្បី​ជួយសម្រួល​ដល់​ការទទួលបានការបណ្ដុះបណ្ដាល​សម្រាប់ជនមានពិការភាព។ ជាងនេះទៅទៀត គម្រោង​នេះ​ក៏នឹង​ផ្ដល់​ការបណ្ដុះបណ្ដាល​រួមជាមួយនឹង​ការគាំទ្រ​បច្ចេកទេស​អំពី​សហគ្រិនភាព និង​ផ្ដល់​ឱកាស​ចូលរួម​នៅក្នុង​កម្មវិធី​​ភ្ញាស់អាជីវកម្មសម្រាប់ជនមានពិការភាព​។
 
គម្រោងភាពជាដៃគូសម្រាប់ការអភិវឌ្ឍជំនាញ និងការងារ

គម្រោងភាពជាដៃគូសម្រាប់ការអភិវឌ្ឍជំនាញ និងការងារ

បរិវត្តកម្មសេដ្ឋកិច្ច​ដែលកំពុងកើតឡើងបានចូលរួមចំណែក​កាត់បន្ថយ​កាន់តែច្រើនថែមទៀត​នូវ​ចំនួន​យុវជន​ដែលធ្វើការងារនៅក្នុងវិស័យកសិកម្ម ដោយធ្លាក់មកនៅត្រឹមអត្រា​ 47.1% នៅក្នុង​ឆ្នាំ​2014
ខណៈដែល​នៅឆ្នាំ1998 ចំណែក​នៃ​យុវជន​ដែលធ្វើការងារនៅក្នុងវិស័យ​កសិកម្ម គឺមានដល់ទៅប្រមាណ 83.5% ឯណោះ។ និន្នាការនេះមានផលប៉ះពាល់ចុងក្រោយបំផុតទៅលើ​សកម្មភាពនានា​ដែលទាក់ទងនឹង​កសិកម្ម ដូចជា ការកែច្នៃផលិតផលកសិកម្ម។ កត្តាមួយក្នុងចំណោម​កត្តាទាំងឡាយ​ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍នេះ​កាន់តែអាក្រក់ថែមទៀត គឺកម្មវិធីសិក្សាខ្សោយ​និងមិនគ្រប់គ្រាន់​ ដែល​មិន​ស្របទៅនឹង​និន្នាការអភិវឌ្ឍន៍តំបន់។ កត្តាផ្សេងទៀត ដូចជា សមត្ថភាព​និងជំនាញ​នៅមានកម្រិតទាបរបស់​គ្រូបច្ចេកទេស​ ឬ​ទំនាក់ទំនង​ខ្សោយ​រវាង​វិស័យឯកជននិងសាលាបច្ចេកទេស ក៏រួមចំណែក​ធ្វើ​ឱ្យ​ការអភិវឌ្ឍ​វិស័យកែច្នៃកសិកម្ម​មានភាពយឺតយ៉ាវ ផងដែរ។
គម្រោង PESD មានគោលបំណង​បង្កើតនូវ​កម្មវិធីបច្ចេកទេសថ្មីមួយ (កែច្នៃកសិចំណីអាហារ) សម្រាប់​សិស្សបច្ចេកទេស​នៅវិទ្យាស្ថាន​ជាតិវិជ្ជាជីវៈខេត្តបាត់ដំបង (NVIB) ដើម្បី​លើកកម្ពស់​ស្ថានភាពសេដ្ឋកិច្ច​និងការងារ​ ដោយ​ពង្រឹង​គុណភាព​នៃការអប់រំបណ្ដុះបណ្ដាល​បច្ចេកទេសនិងវិជ្ជាជីវៈ​កម្រិតមធ្យម និង​កសាងភាពជាដៃគូ​រវាង NVIB និងវិស័យ​ឯកជន។ ដំបូងឡើយ PESD ត្រូវបានរៀបចំគម្រោង​ឡើង​ដើម្បី​៖ (1) កែលម្អ​គុណភាពកម្មវិធី TVET ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការ​ទីផ្សារជាតិ​និង​អន្តរជាតិ; (2) បង្កើនលទ្ធភាពប្រកប​ដោយសមធម៌​ក្នុងការទទួលបាន​ការអប់រំ TVET សម្រាប់​លើកកម្ពស់​ការ​បង្កើត​ការងារធ្វើ (3) ជំរុញភាពជាដៃគូ​វិស័យរដ្ឋ​-ឯកជន (PPPs) រវាង​វិទ្យាស្ថាន​និង​វិស័យ​ឯកជន និង​ស្ថាប័នដៃគូពាក់ព័ន្ធ និង (4) កែលម្អ​អភិបាល​កិច្ច​​ប្រព័ន្ធ TVET។
គម្រោងនេះ​សំដៅ​បង្ក​​លទ្ធភាពស្មើភាពគ្នាក្នុងការទទួលបានការអប់រំ​បច្ចេកទេសពាក់ព័ន្ធ​ដើម្បី​យុវជន​អាចចាប់​យក​ឱកាស​ការងារសមរម្យ និង​ជំរុញកំណើន​នៃវិស័យ​កែច្នៃកសិកម្មនៅកម្ពុជា។
 

គម្រោងជំរុញអន្តរកាលទៅក្នុងការងារសម្រាប់យុវជន

គម្រោងជំរុញអន្តរកាលទៅក្នុងការងារសម្រាប់យុវជន

គម្រោងជំរុញ​អន្តរកាលទៅក្នុងការងារ​សម្រាប់យុវជន (FTE4Youth) គឺជា​គម្រោង​រយៈពេល​3ឆ្នាំ (ឆ្នាំ2019-2021) ដែលអនុវត្ត​ដោយ អង្គការ PIN នៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលខេត្តកំពង់ឆ្នាំង (PTC) ដោយ​មានការគាំទ្រមូលនិធិពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍ឆែក។ គម្រោង​នេះសំដៅ​លើកកម្ពស់​សមត្ថភាព​របស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល (PTC) ​ខេត្ត​កំពង់ឆ្នាំង និង​លទ្ធភាពអាចរកការងារបានរបស់​យុវជន តាមរយៈ (1) ការកែលម្អ​គុណភាព​នៃការអប់រំ​បច្ចេកទេសនិងវិជ្ជាជីវៈនៅឯ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល; (2) ធានាថាវគ្គបណ្ដុះបណ្ដាល បរិក្ខារ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឆ្លើយតបទៅតាម​តម្រូវការ​នៃ
​ទីផ្សារការងារ ដូច្នេះបង្កើន​ការចូលរួមរបស់យុវជននៅក្នុងកម្មវិធី​ TVET; (3) កសាងភាពជាដៃគូ​រដ្ឋ​-ឯកជន (PPP) រវាង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ខេត្ត និង​ក្រុមហ៊ុន​ឯកជន ដោយទន្ទឹមគ្នានេះដែរ ពង្រឹង​ការសម្របសម្រួល​ជាមួយ​ទីភ្នាក់ងារនិងមន្ទីររដ្ឋាភិបាលផ្សេងទៀត; និង (4) បង្កើត​ឱកាស​ការងារ​សមរម្យ​សម្រាប់យុវជន និងលើកកម្ពស់​សហគ្រិនភាព​សម្រាប់​សិស្សដែលបានបញ្ចប់​ថ្នាក់ TVET។ គម្រោងនេះសំដៅដើម្បី៖

  • ចូលរួមចំណែក​សម្រេច​បាន​ការងារ​ពេញលេញ​និងប្រកប​ដោយ​ផលិតភាព និងការងារ​សមរម្យ សម្រាប់ស្ត្រីនិងបុរសគ្រប់រូប ក្នុងនោះរាប់ទាំងយុវជនវ័យក្មេង​និងជនមានពិការភាព ព្រមទាំង​ប្រាក់ឈ្នួល​ស្មើភាពគ្នាសម្រាប់​ការងារដែលមាន​តម្លៃ​ស្មើគ្នា (SDG 8.5)
  • ធានាថា យុវជនអាចទទួលបានជំនាញពាក់ព័ន្ធ​ដែលត្រូវនឹងតម្រូវការរបស់​វិស័យឯកជន និង​ដឹង​ពី​ឱកាសការងារ​សមរម្យដោយសារតែសមត្ថភាពអប់រំនិងគ្រប់គ្រង​ប្រសើរជាងមុនរបស់​
    មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​ខេត្តកំពង់ឆ្នាំង ព្រមទាំង​គំនិតផ្ដួចផ្ដើម​លើក​កម្ពស់​ការងារ។

គោលដៅរបស់គម្រោងនេះ គឺ​ដើម្បី​បង្កលទ្ធភាពដល់​យុវជន​ដើម្បីអាច​ធ្វើអន្តរកាលទៅរក​ឱកាស​ការងារ​សមរម្យតាមរយៈ​ជំនាញពាក់ព័ន្ធដែល​ទទួលបានតាមរយៈ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ខេត្ត​កំពង់ឆ្នាំង។
គម្រោង FTE4Youth ប្រើប្រាស់​វិធីសាស្ត្រជាប្រព័ន្ធ​ដែលសំដៅ​ដើម្បី​ដោះស្រាយ​បុព្វហេតុ​ឫសគល់​នៃ​ការប្រព្រឹត្តទៅមិនសូវល្អ​នៃប្រព័ន្ធ​ទីផ្សារពលកម្ម​ ដូច្នេះ ធានាដល់​និរន្តរភាពរយៈពេលវែង​របស់​គំនិតផ្ដួចផ្ដើម​នេះ។

គោលដៅចុងក្រោយរបស់គម្រោង គឺធ្វើយ៉ាងណាអោយយុវជន ឆ្ពោះទៅរកឱកាសមានការងារសមរម្យ ទៅតាម ជំនាញដែលទទួលបានតាមរយៈការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។  

គម្រោង ជម្រុញការផ្លាស់ប្តូរទៅរកការងារសម្រាប់យុវជន (FTE4Youth) ប្រើវិធីសាស្ត្រជាប្រព័ន្ធ (systemic approach) ដែលមានគោលបំណងដោះស្រាយឬសគល់នៃបញ្ហា ក្រោមការអនុវត្តតាមប្រព័ន្ធសិក្សាពីទីផ្សារ ការងារ(Labor market system) ដែលធានាបាននូវគំនិតផ្តួចផ្តើមដ៏យូរអង្វែង។  ​គម្រោងមានបំណង៖

  • រួមចំណែកក្នុងការសម្រេចបានយ៉ាងពេញលេញ និងការងារប្រកបដោយផលិតភាព រួមទាំងមានការងារសមរម្យសម្រាប់បុរស និងស្រ្តី រួមទាំងយុវជន ជនមានពិការភាព ក្នុងការទទួលបានការផ្តល់តម្លៃស្មើគ្នា  ប្រាក់បៀវត្សរ៍ស្មើគ្នា (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី៨.៥) 

  • ធានាថាយុវជនអាចទទួលបានជំនាញដែលកំពុងតែមានតម្រូវការពីវិស័យឯកជន និងបានយល់ដឹងអំពីឱកាសការងារសមរម្យ ដែលនេះជាលទ្ធផលពីការពង្រឹងសម្ថភាពការអប់រំ និងការគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ព្រមជាមួយនឹងគំនិតផ្តួចផ្តើម ជម្រុញភាពមានការងារធ្វើ។  

គម្រោង បណ្តុះបណ្តាលអាជីព បច្ចេកទេស និងវិជ្ជាជីវៈយុវជនក្នុងវិស័យកែច្នៃផលិតផលកសិកម្មនៅប្រទេសកម្ពុជា

គម្រោង បណ្តុះបណ្តាលអាជីព បច្ចេកទេស និងវិជ្ជាជីវៈយុវជនក្នុងវិស័យកែច្នៃផលិតផលកសិកម្មនៅប្រទេសកម្ពុជា

  គម្រោងសកម្មដើម្បីយុវជន (ACTIVE for Youth) ឆ្លើយតបទៅតាមតម្រូវការចាំបាច់​ដើម្បី​កែលម្អ​គុណភាព​នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​នៅកម្ពុជា​។ គោលបំណងរបស់យើង គឺផ្តល់លទ្ធភាពស្មើៗគ្នាក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជន ដែលនាំទៅរកឱកាសការងារកាន់តែច្រើន និងជាការគាំទ្រជាបន្តបន្ទាប់ដល់ការរីកចម្រើននៃឧស្សាហកម្មកសិ-កែច្នៃនៅកម្ពុជា។