អនុញ្ញាតក្នុងការដំណើរការទិន្នន័យផ្ទាល់ខ្លួន

អនុញ្ញាតក្នុងការដំណើរការទិន្នន័យផ្ទាល់ខ្លួន

ការយល់ព្រមចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួន

អ្នកផ្តល់ការយល់ព្រមរបស់អ្នកចំពោះ Člověk v tísni, o.p.s. (​ភីពផលអ៊ីននីត) ("អ្នកគ្រប់គ្រង") ដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (អាសយដ្ឋានអ៊ីមែល)។

អ្នកគ្រប់គ្រង(controller) ត្រូវដំណើរការទិន្នន័យរបស់អ្នកសម្រាប់គោលបំណងនៃការផ្ញើព្រឹត្តិបត្រព័ត៌មាន ឬ ព័ត៌មានផ្សេងទៀត។

អ្នកគ្រប់គ្រងនឹងដំណើរការទិន្នន័យនេះ ដរាបណាអ្នកគ្រប់គ្រងដំណើរការគេហទំព័រដែលពាក់ព័ន្ធ និងចេញព្រឹត្តិប័ត្រព័ត៌មាន ឬព័ត៌មានផ្សេងទៀតដែលអ្នកកំពុងជាវ(subscribe)

ដំណើរការទិន្នន័យផ្ទាល់ខ្លួនត្រូវបានអនុវត្តដោយអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងមិនត្រូវប្រគល់ទិន្នន័យផ្ទាល់ខ្លួនទៅឱ្យអ្នកផ្សេងឡើយ។

សិទ្ធិរបស់អ្នក៖
 
  • សិទ្ធិក្នុងការដកការយល់ព្រមគ្រប់ពេល ជាឧទាហរណ៍ ដោយផ្ញើអ៊ីមែល ឬសំបុត្រទៅកាន់អ្នកគ្រប់គ្រងដោយប្រើព័ត៌មានទំនាក់ទំនងលម្អិត
  • សិទ្ធិក្នុងការស្នើសុំព័ត៌មានទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នកគ្រប់់គ្រងកំពុងដំណើរការ
  • សិទ្ធិស្នើសុំការពន្យល់ពីអ្នកគ្រប់គ្រងទាក់ទងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួន
  • សិទ្ធិក្នុងការស្នើសុំការចូលប្រើទិន្នន័យបែបនេះពីអ្នកគ្រប់គ្រង សិទ្ធិធ្វើបច្ចុប្បន្នភាពទិន្នន័យ កែតម្រូវ ឬដាក់កម្រិត  ដែលករណីអាចនឹងមាន និងសិទ្ធិជំទាស់នឹងដំណើរការ
  • សិទ្ធិក្នុងការស្នើសុំការលុបទិន្នន័យផ្ទាល់ខ្លួន​ពីអ្នកគ្រប់គ្រង
  • សិទ្ធិក្នុងការផ្ញើទៅកាន់អ្នកគ្រប់គ្រង ឬការិយាល័យសម្រាប់​ការពារទិន្នន័យផ្ទាល់ខ្លួនក្នុងករណីមានការសង្ស័យទាក់ទង នឹងការអនុលោមតាមកាតព្វកិច្ចដែលទាក់ទងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួន។

ព័ត៌មានលម្អិតរបស់អ្នកគ្រប់គ្រង៖

Člověk v tísni, o.p.s. (ភីពផលអ៊ីននីត) ដែលមានទីស្នាក់ការកណ្តាលនៅ Šafaříkova 24, 120 00 Prague 2, លេខសម្គាល់ 25755277, បានចុះឈ្មោះនៅក្នុងបញ្ជីមូលនិធិដែលគ្រប់គ្រងដោយតុលាការទីក្រុងប្រាក (Prague), ផ្នែក O, ឯកសារទី 119, ព័ត៌មានទំនាក់ទំនងលម្អិត៖ personal.data@clovekvtisni.cz​  ព័ត៌មានទំនាក់ទំនងលម្អិតរបស់មន្ត្រីការពារទិន្នន័យ៖ dpo@clovekvtisni.cz