ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤

Author: PIN Cambodia           Date: 2 មិថុនា 2022           Where: ប្រទេសកម្ពុជា
ចាប់តាំងពីឆ្នាំ២០០៨ អង្គការភីពផលអ៊ីននីត​(ភីន)​បានធ្វើការនៅកម្ពុជាក្នុងការអភិវឌ្ឍ និងជួយសង្រ្គោះដែលផ្តោតសំខាន់ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ ​និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទាំងនៅក្នុងទីក្រុង និងជនបទ
ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤បានគ្របដណ្តប់ទូទៅប្រទេសកម្ពុជា ដំណើរការដោយរដ្ឋបាលខេត្តនៅពេលដែលគាត់ចង់ចែកចាយសារប្រកាសទៅដល់ប្រជាពលរដ្ឋ ហើយប្រព័ន្ធនេះបានភ្ជាប់ជាមួយគេហទំព័ររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធប្រកាសឱ្យដឹងមុនថ្នាក់ជាតិសម្រាប់ប្រទេសកម្ពុជា។ ក្រុមការងារគម្រោងគ្រប់គ្រងគ្រោះមហន្តរាយរបស់អង្គការភីនកម្ពុជាបន្តស្វែងរកវិធីច្នៃប្រឌិតក្នុងការអភិវឌ្ឍប្រព័ន្ធ ដោយថ្មីៗនេះតាមរយៈការអនុវត្តវិធីសាស្រ្តបុ្រងប្រយ័ត្នទូទៅ (Common Alerting Protocol) ដែលជាស្តង់ដារអន្តរជាតិក្នុងការផ្សព្វផ្សាយសារប្រកាសឱ្យដឹងមុន។ វិធីសាស្ត្រនេះគឺជាជំហានដំបូងក្នុងការជំរុញឱ្យប្រព័ន្ធមួយនេះដើរទៅរកពហុវិធីក្នុងការផ្សព្វផ្សាយ​ និងត្រូវបានធ្វើឡើងដោយការបង្កើតគេហទំព័រហ្វេសបុកដែលទទួលបានអ្នកគាំទ្រចំនួន ១១០, ០០០នាក់​ក្នុងរយៈពេល៥ខែ។