ការឆ្លើយតបចម្រុះចំពោះកូវីដ-១៩ សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ

Author: PIN Cambodia           Date: 1 មិថុនា 2021           Where: Phnom Penh, Cambodia
គម្រោងបានទទួលមូលនិធិពីសហភាពអ៊ឺរ៉ុប មានរយៈពេល ៣៦ខែ ដែលគ្របដណ្តប់លើវិស័យ ជាច្រើនដូចជា វិស័យទឹកស្អាត និងអនាម័យ ការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងការលើក កម្ពស់ជីវភាពរស់នៅ និងការគាំពារសង្គម ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផែនការមុខរបរ និងការប្រាស្រ័យទាក់ ទងដើម្បីផ្លាស់ប្តូរអាកប្បកិរិយាស្តីពីជម្ងឺកូវីដ-១៩។
គម្រោងពហុវិស័យនេះ មានគោលបំណងជួយដល់ប្រជាជនចំនួន២០,០០០នាក់ ដែលបានជួប ការលំបាកផ្នែកសេដ្ឋកិច្ច ដែលរស់នៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងភ្នំពេញ តំណាងសហជីពចំនួន៤០៤ នាក់ ដែលមកពីឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ ស្ត្រីនៅក្នុងសហគមន៍ក្រីក្រច្រើនជាង៣៥០នាក់ កម្មករ កម្មការនី ដែលបានបាត់បង់ការងារនាពេលថ្មីៗនេះចំនួន ៥០០០នាក់ និង ម្ចាស់អាជីវកម្មចំនួន ២៥០នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធចំនួន ២៧៥នាក់។ គម្រោងកំណត់​សហគមន៍ ទាំង ២៥៥ នៅក្នុងខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញជាសហគមន៍គោលដៅ។